Background School

ប្រវត្តិរូបរបស់វិទ្យាល័យសុខអានត្រាំខ្នារ
វិទ្យល័យសុខអានត្រាំខ្នារ គឺជាវិទ្យាល័យមួយដែលស្ថិតនៅក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលមានព្រំប្រទល់ខាងលិច ជាប់ផ្លូវជាតិលេខ៣ ពីភ្នំពេញ កំពត។ ហើយបាន
សាងសង់ឡើងក្នុងឆ្នាំ១៩៦៦ ក្រោមការដឹកនាំរបស់លោក វរៈ សេនីយទោ សុខ សុន មេបញ្ជាការកងពលតូចកាំភ្លើងធំការពារដែនកាស។
គណៈកម្មការសាងសង់សាលានៅសម័យនោះរូមមាន
- ព្រះតេជគុណ ឆាង ថន ចៅអធិការវត្ត ជង្រុក (ប្រធាន)
- ព្រះតេជគុណ ទិត ផាន់ ចៅអធិការវត្ត ចំប៉ា (អនុប្រធាន)
- លោក សុខសួស ចៅតំបន់ ត្រាំខ្នារ
- លោក គង់ ស៊ឹម ហិរញ្ញិក
- ប្រជាជនក្នុងតំបន់ត្រាំខ្នារ ជាសមាជិក
ក្នុងគណៈកម្មការនេះ លោក អ្នក ចូលជាសមាជិកត្រូវបង់វិភាគទានចំនូនមួយពាន់ប្រាំពីររយរៀល
(១៧០០រៀល) ។ សមាជិកដែលបង់វិភាគកទាន ១៧០០ នេះក្នុងនោះបើមានកូនចូលរៀនត្រូវបង់
ថ្លៃតុ ចំនូនតែបីរយរៀល (៣០០រៀល) ក្នុងសម័យនោះ។
អំពីកំណរកំណើរសាងសង់
កន្លែងដែលត្រូវបានកំណត់ ឲ្យសាងសង់អាគារគឺជាកន្លែងដែលមានត្រពាំងទឹក និងដីក្រហូងធំៗ
ជាច្រើនកន្លែង ដូច្នេះប្រជាជនក្នុងតំប់ត្រាំខ្នារ សិស្សានុសិស្ស និង សប្បុរសជន នានា បានឈូសឆាយទីធ្លានេះ ឲ្យមានសភាពរាបស្មើរប្រកបដោយសោភ័ណភាន ល្អប្រសើរ។
ហើយក្នុងសម័យនោះបានសាងសង់អាគារថ្ម ចំនួនបី ខ្នង ដែលមាន ១២ បន្ទប់ហើយត្រូវបានដាក់
ឈ្មោះថា អនុវិទ្យល័យត្រាំខ្នារ។
អំពីនាយកសាលា
    • ក្នុងឆ្នាំង 1966 – 1970 លោក ហ៊ុយ ផល អគារនុរក្ស លោក គង់ ឡេង
    • ក្នុងឆ្នាំង 1970 – 1971 លោក អ៊ុម សុគុណ (ទៅរៀនបរិញ្ញាបត្រនៅភ្នំពេញ ក្រោយមកនាយកមួយទៀតបានឡើងជំនួស គឺ លោក ហោ លាង
    • ក្នុងឆ្នាំង 1972 សាលាត្រូវបានបិទទ្វារ ដោយសាសង្រាម